គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

តើការរៀបចំបង្កើតគណបក្សថ្មីជាការបំបែកសំឡេងឆ្នោតទេ?




វាជាការពិតប្រសិនបើយើងគិតតែមួយជ្រុង ប៉ុន្តែប្រសិនបើយើងគិត  អោយបានស៊ីជំរៅទៅតាមបរិបទនយោបាយ ឬ បរិបទសង្គម ទៅតាមលំអាននៃលិទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស វាជារឿងមួយដែលត្រឹមត្រឹមត្រូវឈរលើមូលដ្ឋានច្បាប់
បោះឆ្នោតនៅកម្ពុជាដែលប្រព័ន្ធសមាមត្រ ដូច្នេះគណបក្ស
និមួយៗ មានសិទ្ធិរៀបចំបេក្ខភាពតំណាងរបស់ខ្លួន។


ជាបទពិសោធន៍យើងឃើញថាគណបកនយោបាយមានឥទ្ធិពល
គ្របដណ្តប់រហូតទៅដល់ស្ថាប័នឯករាជ្យបី គឺដោយសារ
ច្បាប់បោះឆ្នោតនេះហើយ ដូច្នេះការបង្កើយគណបក្សនយោបាយ
វាជាឆន្ទៈមួយក្នុងការរកដំណោះស្រាយកាត់បន្ថយអំណាច ដើម្បីអោយមានតុល្យភាពរវាងអំណាចទាំងបី ។


ការបង្កើតគណបក្សមូលដ្ឋាននេះមិនមែនជាការបំបែកសំឡេងឆ្នោតទេ
ការបង្កើតគណបក្សមូលដ្ឋានគ្រាន់តែជាក្រុម សម័្ពនមួយដែលមាន
គោលគំនិតដោះស្រាយបញ្ហានៅក្នុសហគមន៍
ប៉ុន្តែប្រសិនបើគណបក្សនយោបាយពុំមានវិធិទប់ស្កាត់ទេវាក៏អាច
ជាការបំបែកសំឡេងឆ្នោតផងដែរ។


- តើគួរមានវីធីសាស្រ្តអ្វីដើម្បីកុំអោយមានការបំបែកសំឡេងឆ្នោតបាន?


គណបក្សនយោបាយនិមួយៗ ត្រូវស្វែងយល់អំពីប្រព័ន្ធបោះឆ្នោតនៅ
កម្ពុជា ត្រូវរិរកវីធីសាស្រ្តណាដើម្បីចាប់យកប្រព័ន្ធចំរុះមួយ ដែលអាច
ស្រូបយកបរិមាណអសនៈបាន គណបក្សនយោបាយត្រូវសំឡឹងមើល
លក្ខន្តិកៈរបស់ខ្លួន ដែលនិយាយអំពីសមាជិកសកម្មគណបក្ស ត្រូវកែប្រែទៅជាសមាជិកសកម្មចំរុះបក្ស ដូច្នេះគណបក្រក្រៅប្រព័ន្ធ ឬ ក្រុមតំណាងសម្ព័ន្ធផ្សេងៗគេអាចមកឈរឈ្មោះជាតំណាង ក្នុងគណបក្សរបស់ខ្លួនបាន ហើយរៀបចំធ្វើសមាជវិសាមញ្ញដើម្បីកំណត់យកលេខរៀងឈរឈ្មោះជាតំណាង។

គណបក្សកសិករខ្មែរជាគណបក្សមួយដែលរៀបចំប្រព័ន្ធដំណើរការតាមបែបលិទ្ធិប្រជាធិបតេយ្យដោយផ្តល់អំណាចនិងតួនាទីដល់តំណាងម្ចាស់ឆ្នោត ជាអ្នកសំរេចរាល់ការអភិវឌ្ឍន៍តំបន់ដោយឈរលើទសន្សនយោបាយរបស់មូលដ្ឋាន រាល់ការសំរេចចិត្ត និងស្នើសុំត្រូវបានដោះស្រាយជូន។

No comments:

Post a Comment