គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

សង្គម​ស៊ីវិល​ខក​ចិត្ត​ចំពោះ​លោក ហ៊ុន សែន ដែល​ជំរុញ​ឲ្យ​មាន​ច្បាប់​គ្រប់គ្រង​អង្គការ

ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​បង្ហាញ​ការ​សោកស្ដាយ​ចំពោះ​បំណង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ទាមទារ​ឲ្យ​ច្បាប់​គ្រប់គ្រង​អង្គការ​មិន​មែន​រដ្ឋាភិបាល សមាគម ចេញ​ឲ្យ​បាន​ឆាប់។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចាត់​ទុក​ថា ហេតុផល​ដែល​ប្រមុខ​រដ្ឋាភិបាល​ជំរុញ​ឲ្យ​មាន​ច្បាប់​គ្រប់គ្រង​អង្គការ-​សមាគម​នេះ គឺ​ទំនង​ជា​ចង់​ការពារ​ខ្លួន​ពី​ការ​រិះគន់​រូប​គាត់ និង​
ព្យាយាម​បិទ​បាំង​ភាព​ខុស​ឆ្គង​ក្នុង​ការ​អនុវត្ត​គោលនយោបាយ​ហើយ​មើល​ទៅ។

ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​ចាត់​ទុក​ថា ប្រសិន​បើ​ខ្លឹមសារ​នៃ​ច្បាប់​ថ្មី​ដែល​រដ្ឋាភិបាល​ប្រាថ្នា​ឲ្យ​ចេញ​ដ៏​ឆាប់​ខាង​មុខ​នេះ ផ្ទុយ​ពី​ខ្លឹមសារ​នៃ​រដ្ឋធម្មនុញ្ញ និង​បទដ្ឋាន​គតិយុត្តិ​ជា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ពេល​នោះ​សង្គម​ស៊ីវិល​នឹង​នៅ​តែ​បំពេញ​ភារកិច្ច​របស់​ខ្លួន​ទៅ​តាម​អ្វី​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ។

ប្រតិកម្ម​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល​នៅ​ពេល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ជា​ថ្មី​ទៀត​ថា លោក​នឹង​ជំរុញ​ឲ្យ​ច្បាប់​គ្រប់គ្រង​អង្គការ​មិន​មែន​រដ្ឋាភិបាល-​សមាគម ចេញ​ឲ្យ​បាន​ក្នុង​ពេល​ឆាប់ៗ​នេះ​គឺ​ក្នុង​ខែ​ឧសភា។

ថ្លែង​នៅ​ក្នុង​ពិធី​ជួប​ជាមួយ​កុមារ​ពិការ​គថ្លង់ ក្នុង​មណ្ឌល​អង្គការ​គ្រួសារ​ថ្មី រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៥ មេសា លោក ហ៊ុន សែន ប្រកាស​ជា​ថ្មី​ម្ដង​ទៀត​ថា ច្បាប់​គ្រប់គ្រង​អង្គការ-​សមាគម​នេះ នឹង​ត្រូវ​ចេញ​ឲ្យ​បាន​ឆាប់​បំផុត។ លោក​បន្ត​ថា សេចក្ដី​ព្រាង​ច្បាប់​នេះ យ៉ាង​យូរ​ណាស់​នឹង​ត្រូវ​ឆ្លង​ផុត​ការ​ប្រជុំ​ពិគ្រោះ​យោបល់ និង​អនុម័ត​រួច​រាល់​នា​ខែ​ឧសភា ខាង​មុខ​នេះ​ហើយ។ ហេតុផល​ដែល​នាំ​ឲ្យ​មាន​ច្បាប់​គ្រប់គ្រង​អង្គការ-​សមាគម​នេះ​ឡើង ត្រូវ​បាន​លោក ហ៊ុន សែន បញ្ជាក់​ថា ព្រោះ​តែ​មាន​អង្គការ​ខ្លះ​បាន​ដើរ​តួនាទី​ហួស​ពី​ដែន​កំណត់ និង​កាតព្វកិច្ច​របស់​ខ្លួន។

ក្រៅ​ពី​នេះ ប្រមុខ​រដ្ឋាភិបាល​ក៏​បាន​ឆ្លៀត​រិះគន់​អ្នក​ធ្វើ​បាតុកម្ម​ដែល​តែង​ប្រើប្រាស់​ទី​សាធារណៈ​ថា គឺ​ជា​ក្រុម​មនុស្ស​ដដែលៗ។ លើស​ពី​​នេះ​ទៀត លោក ហ៊ុន សែន ថែម​ទាំង​ចំអក​ឲ្យ​អង្គការ​ខ្លះ​ដែល​ប្រឆាំង​នឹង​ច្បាប់​គ្រប់គ្រង​អង្គការ​មិនមែន​រដ្ឋាភិបាល-​សមាគម​នេះ​ថា បើ​ចង់​ជំទាស់​ចាំ​បាន​កាន់​អំណាច​សិន​ទៅ។

ទាក់ទង​បញ្ហា​នេះ ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​ចាត់​ទុក​ថា ការ​ព្យាយាម​ជំរុញ​ម្ដង​ហើយ​ម្ដង​ទៀត​ឲ្យ​មាន​ច្បាប់​គ្រប់គ្រង​អង្គការ​មិន​មែន​រដ្ឋាភិបាល-​សមាគម​នេះ គឺ​លោក ហ៊ុន សែន ចង់​ប្រើប្រាស់​ឥទ្ធិពល និង​ដាក់​សម្ពាធ​មក​លើ​សង្គម​ស៊ីវិល​​​ប៉ុណ្ណោះ ជា​ពិសេស​ជា​​សម្ដី​ដែល​ខ្វះ​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ឋានៈ​ជា​មេដឹកនាំ​ប្រទេស។

លោក នី ចរិយា មន្ត្រី​ជាន់​ខ្ពស់​សមាគម​អាដហុក (Adhoc) ថ្លែង​ថា ការ​ពិត​អង្គការ​មិន​មែន​រដ្ឋាភិបាល​បាន​ជួយ​កែទម្រង់​រដ្ឋ​សម្បើម​ណាស់ ជាពិសេស​ការ​បណ្ដុះបណ្ដាល​ឲ្យ​ពលរដ្ឋ​យល់​ដឹង​ពី​សិទ្ធិ​មនុស្ស ភាព​ខ្វះ​ចន្លោះ​ការ​អនុវត្ត​គោលនយោបាយ​របស់​រដ្ឋ និង​ការ​បង្រៀន​ពលរដ្ឋ​ឲ្យ​ចេះ​តស៊ូ​មតិ​ដោយ​សន្តិវិធី។

លោក នី ចរិយា បង្ហាញ​ការ​សោកស្ដាយ​ចំពោះ​ជំហរ​របស់​រដ្ឋាភិបាល​នៅ​ពេល​នេះ ដែល​លោក​ចាត់​ទុក​ថា ជា​ច្បាប់​ដែល​មាន​លក្ខខណ្ឌ​គាប​សង្កត់ និង​បំបិទ​សិទ្ធិ​សេរីភាព​ចំពោះ​អង្គការ​មិន​មែន​រដ្ឋាភិបាល-​សមាគម៖ «»។

របាយការណ៍​ដែល​ចេញ​កាល​ពី​ឆ្នាំ​២០១៤ របស់​ក្រសួង​មហាផ្ទៃ ឲ្យ​ដឹង​ថា អង្គការ​មិន​មែន​រដ្ឋាភិបាល-​សមាគម ដែល​បាន​ចុះ​បញ្ជិកា​នៅ​ក្រសួង​មហាផ្ទៃ ប្រមាណ ៤.៣៧៨​អង្គភាព ក្នុង​នោះ​សមាគម​មាន​ចំនួន ១.៧០៦​ស្ថាប័ន។

លោក អំ សំអាត មន្ត្រី​ជាន់​ខ្ពស់​អង្គការ​លីកាដូ (Licadho) ទទួល​ស្គាល់​ថា ប្រទេស​មាន​ច្បាប់​គឺ​ពិត​ជា​រឿង​មួយ​ដែល​ល្អ ក៏ប៉ុន្តែ​លោក​ថ្លែង​ថា សម្រាប់​បរិបទ​នយោបាយ​នៅ​កម្ពុជា ហាក់​អនុវត្ត​ផ្ទុយ​ពី​បណ្ដា​​ប្រទេស​មួយ​ចំនួន ដែល​ខ្លឹមសារ​នៃ​ច្បាប់​គឺ​ពុំ​មាន​អ្វី​ក្រៅ​ពី​បំណង​គាប​សង្កត់​ព្យាយាម​រុញ​ឲ្យ​មនុស្ស​ដើរ​ទាល់ច្រក និង​បិទ​បាំង​ការ​ពិត​ពី​កំហុស​របស់​ខ្លួន។

លោក​បន្ថែម​ថា ជាពិសេស​បើ​ច្បាប់​នេះ​ចេញ​ដូច​ការ​គ្រោង​ទុក​មែន នឹង​មិន​ធ្វើ​ឲ្យ​ចំណេញ​អ្វី​ឡើយ។

មាន​ច្បាប់​មួយ​ចំនួន​ដែល​រដ្ឋសភា​បាន​អនុម័ត​រួច​កាល​ពី​ពេល​កន្លង​ទៅ​រួម​មាន ច្បាប់​តុលាការ ច្បាប់​ប្រឆាំង​អ្នក​មិន​ទទួល​ស្គាល់​ថា មាន​របប​ខ្មែរ​ក្រហម ច្បាប់​ឯក​ពន្ធភាព និង​ចុង​ក្រោយ​គឺ​ច្បាប់​កំណែ​ទម្រង់​ច្បាប់​បោះឆ្នោត។ អង្គការ​សង្គម​យល់​ឃើញ​ថា ខ្លឹមសារ​នៃ​ច្បាប់​ទាំង​នេះ មាន​ចំណុច​ខ្លះ​គឺ​អាក្រក់​ជាង​មុន​ទៅ​ទៀត ដូច​ជា​ច្បាប់​បោះឆ្នោត ត្រូវ​ដាក់​កំហិត​ប្រឆាំង​អង្គការ​សង្គម​ស៊ីវិល ដែល​ហ៊ាន​រិះគន់​រដ្ឋាភិបាល​ក្នុង​យុទ្ធនាការ​បោះឆ្នោត ត្រូវ​ប្រឈម​មុខ​នឹង​​ជាប់​ទោស ព្រម​ទាំង​ពិន័យ​ជា​ប្រាក់​ថែម​ទៀត​ផង។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​រិះគន់​ថា ខ្លឹមសារ​នៃ​ច្បាប់​ទាំង​នេះ ធ្វើ​ឡើង​ដោយ​តក់ក្រហល់ មាន​ចរិត​ចង្អៀតចង្អល់ និង​បំបិទ​សិទ្ធិ​សេរីភាព។ ជា​រឿយៗ គេ​តែង​សង្កេត​ឃើញ​ថា ច្បាប់​ទាំង​នេះ​អនុម័ត​បាន​យ៉ាង​លឿន និង​យ៉ាង​ឆាប់​រហ័ស នៅ​ពេល​ណា​ដែល​លោក ហ៊ុន សែន ប្រកាស​ជា​សាធារណៈ​រួច​មក៕

មាន​ច្បាប់​មួយ​ចំនួន​ដែល​រដ្ឋសភា​បាន​អនុម័ត​រួច​កាល​ពី​ពេល​កន្លង​ទៅ​រួម​មាន ច្បាប់​តុលាការ ច្បាប់​ប្រឆាំង​អ្នក​មិន​ទទួល​ស្គាល់​ថា មាន​របប​ខ្មែរ​ក្រហម ច្បាប់​ឯក​ពន្ធភាព និង​ចុង​ក្រោយ​គឺ​ច្បាប់​កំណែ​ទម្រង់​ច្បាប់​បោះឆ្នោត។ អង្គការ​សង្គម​យល់​ឃើញ​ថា ខ្លឹមសារ​នៃ​ច្បាប់​ទាំង​នេះ មាន​ចំណុច​ខ្លះ​គឺ​អាក្រក់​ជាង​មុន​ទៅ​ទៀត ដូច​ជា​ច្បាប់​បោះឆ្នោត ត្រូវ​ដាក់​កំហិត​ប្រឆាំង​អង្គការ​សង្គម​ស៊ីវិល ដែល​ហ៊ាន​រិះគន់​រដ្ឋាភិបាល​ក្នុង​យុទ្ធនាការ​បោះឆ្នោត ត្រូវ​ប្រឈម​មុខ​នឹង​​ជាប់​ទោស ព្រម​ទាំង​ពិន័យ​ជា​ប្រាក់​ថែម​ទៀត​ផង។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​រិះគន់​ថា ខ្លឹមសារ​នៃ​ច្បាប់​ទាំង​នេះ ធ្វើ​ឡើង​ដោយ​តក់ក្រហល់ មាន​ចរិត​ចង្អៀតចង្អល់ និង​បំបិទ​សិទ្ធិ​សេរីភាព។ ជា​រឿយៗ គេ​តែង​សង្កេត​ឃើញ​ថា ច្បាប់​ទាំង​នេះ​អនុម័ត​បាន​យ៉ាង​លឿន និង​យ៉ាង​ឆាប់​រហ័ស នៅ​ពេល​ណា​ដែល​លោក ហ៊ុន សែន ប្រកាស​ជា​សាធារណៈ​រួច​មក៕

No comments:

Post a Comment