គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ
ទស្សនៈវិស័យរបស់កសិករខ្មែរ
១- វិស័យ អប់រំ
        - ពង្រឹងពង្រីកវិស័យអប់រំ អោយបានទូលំទូលាយទៅដល់គ្រប់មូលដ្ឋាន មានថ្នាក់មតេយ្យសាលា រហូតដល់ថ្នាក់ឧត្តមសិក្សា។
        - កុមារក្រោមអាយុ៦ ឆ្នាំ ត្រូវបានបញ្ជូនទៅថ្នាក់ មតេយ្យសាលា ។
        - កុមារលើអាយុ៥ឆ្នាំឡើង ត្រូវបញ្ជូនទៅថ្នាក់ បឋមសិក្សា រហូតដល់ ថ្នាក់ឧត្តមសិក្សា។
        - រាល់ការចុះឈ្មោះ ឬ បំពេញឯកសារ មិនតម្រូវអោយបង់ប្រាក់ឡើយ ។
        - យុវសិស្ស ក្រោយបញ្ចប់ការសិក្សារថ្នាក់មធ្យមសិក្សាបឋមភូមិ ត្រូវចូលរួមបំពេញកាតព្វកិច្ច ក្នងជួរកងទ័ពរយះពេល១ឆ្នាំ។
        - យុវសិស្ស ដែលគ្មានលទ្ធភាពថវិការ ដើម្បីសិក្សារបញ្ចប់ ថ្នាក់ឯកទេសណាមួយ រដ្ឋនិងផ្តល់ប្រាក់កម្ចី  ក្រោយបញ្ចប់ការសិក្សារយះពេល ១ ឆ្នាំ ត្រូវបង់សងជាប្រាក់រំលោះ ដល់រដ្ឋវិញ  (ការ ផ្តល់ប្រាក់កម្ចីនេះ គឺជាថវិការដែលបានមកពី ការប្រមូលព័ន្ធ និង ចំណូលពីវិស័យទេសចរ ប្រចាំឆ្នាំ )។
        - ពង្រឹងពង្រីកធនធានមនុស្ស អោយបានច្រើន។ - បញ្ចូលកម្មវីធីអប់រំផ្នែកក្រមសិលធម៍ពីថ្នាក់មតេយ្យរហូតដល់ថ្នាក់ឧត្តមសិក្សា ។
        - ចំពោះសេវាកម្មឯកជន
        - គ្រប់សេវាកម្មសិក្សាឯកជនទាំងអស់ ក្រសួងអប់រំជាអ្នកកំណត់តម្លៃការសិក្សាទៅតាមមុខជំនាញនិមួយៗដើម្បីប្រកួតប្រចែងផ្នែកគុណភាពនៃការសិក្សា។
២- វិស័យ សុខាភិបាល
        - ពង្រឹងពង្រីកវិស័យសុខាអោយបានទូលំទូលាយពីថ្នាក់ប៉ុស្តិ៍សុខភាព រហូតដល់មន្ទីរពេទ្យបង្អែក។
        - គ្រប់គ្រូពេទ្យជំនាញទាំងអស់ ត្រូវទទួលបានវគ្គបណ្តុះបណ្តាលបន្ថែម។
        - អ្នកជម្ងឺទាំងអស់ត្រូវបានព្យាបាល និងផ្តល់សេវាកម្មជូនដោយឥតគិតថ្លៃ
        - មានសេវាកម្មដឹកជញ្ជូនទាន់ពេលវេលា ដល់អ្នកជម្ងឺដោយឥតគិតថ្លៃ។
        - គ្រប់គ្រូពេទ្យទាំងអស់ត្រូវមានក្រមសិលធម៌ និងរូតរះក្នុងការទទួលអ្នកជម្ងឺ ។
        - ចំពោះសេវាកម្មឯកជន
        - មិនអនុញ្ញាតិច្បាប់ដល់ ឃ្លីនិចទាំងឡាយណាដែលគ្នានអ្នកជំនាញពេទ្យច្បាស់សាស់ ។
        - គ្រប់ឧសថទាំងអស់ ត្រូវបានត្រួតពិនិត្យ នូវសុពលភាពជាប្រចាំ ។


២- វិស័យ សេដ្ឋកិច្ច
        - បង្កើនប្រភពទឹក និង ស្ថនីយ៍បូមទឹក អោយបានច្រើន ដល់គ្រប់មូលដ្ឋាន ។
        - រៀបចំប្រព័ន្ធធារាសាស្រ្ត ជូនដល់ប្រជាកសិករ។
        - ផ្តល់ប្រាក់កម្ចីដល់ប្រជាកសិករ ដើម្បីបង្កើនកសិផល កសិឧស្សាហកម្ម។
        - ផ្តល់ដីសេដ្ឋកិច្ច ដល់ប្រជាកសិករ ដែលគ្មាដីបង្ករបង្កើនកសិផល។
        - រៀបចំហរដ្ឋារចនាសម្ព័ន្ធផ្លូវដឹកជញ្ជូន ផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស។
        - រៀបចំប្រព័ន្ធវារីអគ្គិសនី  ដើម្បីផ្គត់ផ្គង់ថាមពលអោយបានដល់គ្រប់មូលដ្ឋាន ក្នុងតម្លៃ ៥០០រៀលក្នុងមួយគីឡូត៍វ៉ាត់ម៉ោង។
        - គ្រប់វិនិយោគិនដែលមក វិនិយោគទុនផ្នែក ឧស្សាហកម្មរ៉ែ និងឧស្ម័ន មិនត្រូវបានអនុញ្ញាតអោយនាំ ចេញនូវវត្ថុធាតុដើមឡើយ។
- រៀបចំប្រមូលព័ន្ធពីការនាំចេញ នាំចូល ចលនទ្រព្យគ្រប់ប្រភេទ។
        - រៀបចំប្រមូលប្រាក់ចំណូលពីតំបន់អេកូទេសចរណ៍ ជាតិ និង អន្តរជាតិ។
        - បុគ្គលិកកម្មករត្រូវបានកំណត់ប្រាក់ខែគោលចាប់ពី ៨០ម៉ឺនរៀល ដល់ ១លានរៀលក្នុង មួយខែៗ។
        - មន្រ្តីរាជាការត្រូវបានកំណត់ប្រាក់ខែគោលចាប់ពី ១២០ម៉ឺនដល់ ២លានរៀល ក្នុង មួយខែៗ។ - តំឡើងប្រាក់បៀវត្តមន្ត្រីរាជការ និងកម្មករ រៀងរាល់ឆ្នាំក្នុងមួយឆ្មាំ ២០ ភាករយ។
        - ធ្វើការកែទម្រង់គ្រប់អង្គភាព ដើម្បីលប់បំបាត់ នូវអំពើពុករលួយ។
         - ចំពោះសេវាកម្មឯកជន
         - ប្រាងប្រាសាទ និង ទីឧទ្យានជាតិនានា មិនត្រូវបានផ្តល់អោយក្រុមហ៊ុនឯកជនគ្រប់គ្រងឡើយ។
         - ធ្វើការដកហូតដីព្រៃសម្បទានសេដ្ឋកិច្ចទាំងឡាយណា ដែលប៉ះពាល់ដល់ដីបង្ករបង្កើនផលរបស់ពលរដ្ឋនិងព្រៃអភិរក្ស។
         - គ្រប់វិនិយោគិនដែលមក វិនិយោគទុនផ្នែក កសិឧស្សាហកម្ម មិនត្រូវបានផ្តល់ដីព្រៃសម្បទានឡើយ ត្រូវ
         - ធ្វើសហវិនិយោគដោយផ្ទាល់ ជាមួយប្រជាកសិករ ដោយផ្តល់នូវសម្ភារះ បច្ចេស ដល់កសិករ។
៣- វិស័យ ទេសចរណ៌
          - រៀបចំប្រព័ន្ធគមនាគមន៍ អោយបានដល់គ្រប់ទីកន្លែង។
          - រៀបចំសេវាដឹកជញ្ជូន ភ្ញៀវជាតិ និងអន្តរជាតិអោយបានទៅដល់គ្រប់កន្លែង។
          - បា្រងប្រាសាទ និងទីឧទ្យានជាតិ ត្រូវបានគ្រប់គ្រងដោយអជ្ញាធររដ្ឋ។
          - បង្កើតតំបន់ទេសចរណ៍អោយបានច្រើនកន្លែង និងរៀបចំនូវសោភ័ណ្ឌភាព អនាម័យ គ្រប់រមណីដ្ឋាន។
          - រៀបចំប្រព័ន្ធទំនាក់ទំនង ជាតិ និង អន្តជាតិ។
          - រៀបចំស្ថានីយ៍នៅតាមទីឧទ្យានជាតិនានា សំរាប់ភ្ញៀវស្នាក់កំសាន្ត។
          - ចំពោះសេវាកម្មឯកជន
          - គ្រប់ភោជនីយដ្ឋាន នៅតាមរមនីយដ្ឋាននានា ត្រូវបានកំណត់អោយរៀបចំនូវសោភ័ណ្ឌភាព អនាម័យ។
          - កំណត់តម្លៃទំនិញ និងសេវាកម្មដឹកជញ្ជូន ជាក់លាក់ ៤- អំពីសង្គមកិច្ច - បង្កើតមជ្ឍមណ្ឌលសំរាប់ចាស់ជរា និងជនពិការស្នាក់នៅ។ - ផ្តល់ប្រាក់ឧបត្ថម្ភដល់ចាស់ជរាចាប់ពីអាយុ ៦០ ឆ្នាំឡើងទៅម្នាក់ ៤ ម៉ឺនរៀលក្នុងមួយខែ ( សំរាប់ចាស់ជរាដែលរស់នៅក្នុងមជ្ឍមណ្ឌល់និងមិនត្រូវបានឧបត្ថម្ភឡើយ)។ - ផ្តល់ប្រាក់ឧបត្ថម្ភដល់ជនពិការម្នាក់ ៤ ម៉ឺនរៀលក្នុងមួយខែ
៥- អំពីប្រព័ន្ធគ្របគ្រងរដ្ឋ
       
        




1 comment: