គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ
អ្វីទៅជាប្រជាធិបតេយ្យ?

ប្រជាធិបតេយ្យ​ដែល​ភាសា​អង់គ្លេស​ហៅថា​Democracy​វាមាន​ដើម​កំណើត​មកពីភាសាក្រិក​ដែលជា​បង្គុំ​នៃពាក្យពីរ ​គឺ demosបានន័យថា​ប្រជាជន និងពាក្យ​ Kratosមានន័យថា​អំណាច ឬការគ្រប់គ្រង​។ ដូច្នេះពាក្យថា​ ប្រជាធិបតេយ្យ​មានន័យថា​​អំណាច​របស់​ប្រជាជន​ ឬការគ្រប់គ្រង​ដោយប្រជាជន​។

          នៅប្រទេសមួយចំនួនតូចដូចជាប្រទេសស្វីសគេអនុវត្តប្រព័ន្ធគ្រប់គ្រងដោយប្រជាពលរដ្ឋផ្ទាល់ជាពិសេសនៅតាមសហគមន៏មូលដ្ឋាន ដូចជាការធ្វើសេចក្តីសម្រេចចិត្តផ្សេងៗត្រូវធ្វើឡើងតាមរយះការប្រជុំមហាជននៅក្នុងភូមិតែម្តង។​ ប្រព័ន្ធបែបនេះគេហៅថា  ​”ប្រជាធិបតេយ្យផ្ទាល់” ។
ជាទូទៅនៅក្នុងប្រទេសមួយតែងមានចំនួនប្រជាពលរដ្ឋច្រើនលាននាក់ ហេតុនេះហើយគេមិនអាចអនុវត្តការគ្រប់គ្រងប្រទេសដោយប្រជាពលរដ្ឋផ្ទាល់បានទេ។ គេបានបង្កើតប្រព័ន្ធមួយដែលគ្រប់គ្រងដោយតំណាងប្រជាជន​ ដែលអ្នកតំណាងទាំងនោះត្រូវបានបោះឆ្នោតសំដែងការទុកចិត្តពីប្រជាជន​ ដើម្បីទៅគ្រប់គ្រង ដឹកនាំ ចាត់ចែងប្រទេសជាតំណាងឪយប្រជាជន។ ប្រព័ន្ធបែបនេះគេហៅថា “ប្រជាធិបតេយ្យតំណាង” ។
ប្រជាពលរដ្ឋអាចកត់សំគាល់បានពីចរិកលក្ខណះសំខាន់ៗនៃការគ្រប់គ្រងអំណាចរបស់ជាតិមួយតាមបែបប្រជាធិបតេយ្យដូចតទៅ៖
     ü  គោរពសិទ្ធិមនុស្សជាមូលដ្ឋាន រដ្ឋាភិបាលយកចិត្តទុកដាក់ជាពិសេសលើការគោរពសិទ្ធិមនុស្ស ដូចជាសិទ្ធិបញ្ចេញមតិ គោរពសាសនា ចូលរួមនយោបាយ ។ សិទ្ធិទាំងនេះត្រូវបានចែងយ៉ាងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ផ្សេងៗ ។
     ü  ត្រូវមានការរៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៏ ភាពជាដំណាងរបស់ប្រជាជនត្រូវកើតចេញពីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ។ រចនាសម្ព័ន្ធបោះឆ្នោតមួយដែលឯករាជ្យ អព្យាក្រិត និងអាចជឿជាក់បានត្រូវរៀបចំឡើងដើម្បីធានានូវការបោះឆ្នោតមួយដោយសេរី និងយុត្តិធម៌ដើម្បីជ្រើសរើសតំណាងប្រជាជនតាម ឆន្ទះពិតរបស់ពួកគាត់។
     ü  និតិរដ្ឋ ឬភាពស្មើគ្នាចំពោះមុខច្បាប់៖ ការដឹកនាំរដ្ឋបែបប្រជាធិបតេយ្យ គ្រប់សមាជិកទាំងអស់នៅក្នុងសង្គមគឺមានភាពស្មើគ្នាចំពោះមុខច្បាប់ ដោយមិនគិត ពីតួនាទី ឬឋានះណាមួយឡើយ ។ បានន័យថា បើកូនពលរដ្ឋសាមញ្ញធ្វើរឿងមួយខុស កូននាយករដ្ឋមន្រ្តីធ្វើរឿងដូចគ្នានេះ ក៏ត្រូវខុសដូចគ្នាហើយទទួលពិន័យស្មើរគ្នា ។
     ü  ការបែងចែងអំណាចដាច់ពីគ្នា និងអាចត្រួតពិនិត្យគ្នាទៅវិញទៅមក៖ ស្ថាប័នកំពូលរបស់ជាតិទាំងបី គឺរដ្ឋសភា (និតិបញ្ញត្តិ) រដ្ឋាភិបាល (និតិប្រតិបត្តិ) និងតុលាការ ត្រូវមានភាពឯករាជ្យពីគ្នា និងអាចត្រួតពិនិត្យគ្នាបាន ។ រដ្ឋសភាអាចធានាថាតើរដ្ឋាភិបាលមានការទទួលខុសត្រូវខ្ពស់ឬទេក្នុងការប្រតិបត្តិច្បាប់ ដោយអាចសួរដេញដោល ឬក៏ដកសេចក្តីទុកចិត្តពីសមាជិករដ្ឋាភិបាលណាម្នាក់បានបើមានកំហុស ។ តុលាការអាចបកស្រាយច្បាប់ពីកំហុសឆ្គងរបស់រដ្ឋាភិបាល ឬផ្តន្ទាទោសសមាជិក  រដ្ឋាភិបាលណាម្នាក់បានបើរំលោភច្បាប់ ។
     ü  អព្យាក្រិតភាពនៃស្ថាប័នរដ្ឋ៖ នៅក្នុងសង្គមប្រជាធិបតេយ្យ ស្ថាប័នរដ្ឋសំខាន់ៗមានដូចជា​ យោធា នគរបាល ក្រុមប្រឹក្សាធម្មនុញ្ញ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម        គណះកម្មាធិការសិទ្ធិមនុស្ស គឺត្រូវមានភាពឯករាជ្យពីគណះបក្សនយោបាយ ដោយមិនស្ថិតនៅក្រោមចំណុះនៃឥទ្ធិពលនយោបាយបក្សឡើយ ។
     ü  មានការទទួលខុសត្រូវខ្ពស់ និងតម្លាភាព៖ រដ្ឋាភិបាលត្រូវមានការទទួលខុសត្រូវខ្ពស់ចំពោះប្រជាជនដែលបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដល់ខ្លួន ដោយត្រូវឆ្លើយតប នូវរាល់សំណើរ ឬការសួរដេញដោលទាំងឡាយដែលដាក់ជូនពីមហាជនតាមរយះសមាគម អង្គការសង្គមស៊ីវិល ឬតំណាងពលរដ្ឋដែលរងផលប៉ះពាល់ផ្ទាល់ ។ ប្រជាពលរដ្ឋត្រូវមានសិទ្ធិចូលយកពត៌មានផ្សេងៗពីស្ថាប័នរដ្ឋាភិបាល ហើយរដ្ឋាភិបាលមានកាតព្វកិច្ច ផ្តល់ជូនពត៌មានទាំងនោះដោយតម្លាភាព ។
     ü  គោរពលើគុណតំលៃអត់អោន សហការ និងសម្រុះសម្រួល៖ ដោយសារនៅក្នុងការ គ្រប់គ្រងសង្គមតែងមានមតិភាគតិចជំទាស់ រដ្ឋាភិបាលដែលជាតំណាងមតិភាគច្រើនត្រូវគោរព និងការពារមតិភាគតិច បើទោះបីខ្លួនមិនយល់ស្របក៏ដោយ ។ រដ្ឋាភិបាលត្រូវឈរលើគោលការណ៏ អត់អោន សហការ និងសម្រុះសម្រួលដើម្បីសំរួល ដល់ដំណើរការប្រព្រឹត្តទៅដោយរលូននៃការរស់នៅនិងទំនាក់ទំនងនៅក្នុងសង្គម ។

គំនិតនិងទស្សនៈដកស្រង់ចេញពីឯកសារ៖
1.    Josiah Ober (2007): The original meaning of ‘democracy’.  

No comments:

Post a Comment